ព័ត៌មាន

ស្មាតហ្វូន iQOO 7 series នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២៦ ខែមេសានេះ

ស្មាតហ្វូន  iQOO 7 ត្រូវគេទម្លាយនៅក្នុងខែមករានេះថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២៦ ខែមករានេះ ហើយវានឹងដាក់លក់ផ្តាច់មុខនៅលើវេបសាយ Amazon.in ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន  iQOO 7 នេះ ក្រុមហ៊ុន iQOO នឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  iQOO 7 Legend នៅក្នុងប្រទេសនេះផងដែរជាមួយនឹងកិច្ចសហការជាមួយនឹង  BMW M Motorsport ផងដែរ។

image

នៅក្នុងប្រទេសចិន ខ្លួនបានចែករំលែកនូវលក្ខណៈសម្បត្តិខាងក្នុងជាច្រើនរបស់ស្មាតហ្វូន iQOO 7 នេះ ហើយវាមានការឌីស្សាញរូបរាងថ្មីផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានប្រើប្រាស់ស្បែក និងមានឆ្នូតកូល័ររបស់ក្រុមហ៊ុន BMW ថែមទៀត។ ស្មាតហ្វូន  iQOO 7 នេះមានបន្ទះឈីប  Snapdragon 888 SoC និងដំណើរការនូវស្បែក OriginOS នៅលើ Android 11 ថែមទៀត។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.62″ FullHD+ 120Hz AMOLED ជាមួយនឹងរន្ធ  punch hole នៅកណ្តាលរបស់អេក្រង់នេះជាមួយនឹងកាមេរ៉ាទំហំ 16MP selfie ថែមទៀត។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់សម្រាប់ដោះសោរបានលឿនថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានទំហំ  48MP primary, 13MP telephoto និង 13MP ultrawide ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  4,000 mAh និងបច្ចេកវិទ្យាសាកថ្ម  120W charging ខណៈពេលដែលស្មាតហ្វូន  iQOO 7 Legend គឺមានបច្ចេកវិទ្យាសាកថ្មត្រឹមតែ  66Wប៉ុណ្ណោះ៕

image