ព័ត៌មាន

ក្រុមហ៊ុន Microsoft ប្រកាសបង្ហាញនូវកុំព្យូទ័រ Surface Laptop 4 ដែលមានបន្ទះឈីប AMD និង Intel processors

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានប្រកាសថា Surface Laptop 4 ដែលជាជំនាន់ថ្មីរបស់កុំព្យូទ័រ Surface Laptop 3 នឹងបន្ថែមនូវជំរើសនៃការប្រើប្រាស់នូវបន្ទះឈីបថ្មីៗ។ សម្រាប់កុំព្យូទ័រ Surface Laptop 4 នេះមានបន្ទះឈីប AMD Ryzen 4000និង Intel 11th gen processors ហើយកុំព្យូទ័រនេះគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែមេសានេះ។

image

កុំព្យូទ័រ Surface Laptop 4 នេះមានបន្ទះឈីប CPU ថ្មីចំនួន 4 ដែលមានពីរជាបន្ទះឈីបរបស់ AMD និង​ពីរទៀតជារបស់ Intel ។ សម្រាប់ AMD CPU options នេះគឺមាន AMD Ryzen Microsoft Surface Edition ដែលមានសមត្ថភាពខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់។ សម្រាប់ Surface Laptop 4 នេះគឺមាន Ryzen 5 4680U និង Ryzen 7 4980U របស់ AMD និង Intel Core i5-1135G7 និង Core i7-1185G7 ។

image

សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់វាគឺស្រដៀងគ្នាទៅនឹងកុំព្យូទ័រ Surface Laptop 3 ។ អ្នកនឹងទទួលបាននូវ 8GB, 16GB ឬ 32GB LPDDR4X RAM និងម៉េមូរី 256GB, 512GB ឬ 1TB SSD storage, 1x USB-C, 1x USB-A, 1x Surface Connect port និង headphone jack, 720p webcam, dual far-field mics, stereo speakers ជាមួយនឹង Dolby Atmos, Wi-Fi 802.11ax និង Bluetooth 5.0 ។ កុំព្យូទ័រនេះគឺមានអេក្រង់ទំហំ 13.5-inch ជាមួយនឹងកម្រិតភាពច្បាស់ 2256×1504 ហើយទំហំ 15-inch គឺមានកម្រិតភាពច្បាស់​ 2496×1664 ផងដែរ៕