ព័ត៌មាន

ស្មាតហ្វូន Nokia 2.2 ទទួលបាននូវការអាប់ដេតទៅកាន់ Android 11

ស្មាតហ្វូន Nokia 2.2 នេះគឺជាស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតដែលទទួលបាននូវការអាប់ដេតទៅកាន់ Android 11 នៅក្នុងរលកដំបូងនៃការអាប់ដេតនេះ។ ការអាប់ដេតនេះគឺមាន 24 ប្រទេសដែលក្នុងនោះគឺមាន កម្ពុជា, Czech Republic (T-Mobile Czech Republic), Denmark, Estonia, Finland, Greece (Cosmote), Hungary (Magyar Telekom), Iceland, Indonesia, Laos, Latvia, Lithuania, Macedonia (Monet, T-Mobile), ម៉ាឡេស៊ី, Montenegro (Crnogorski Telekom), Myanmar, Norway, Philippines, Poland (T-Mobile Polska/Heyah), Romania (Telekom Romania), Slovakia (Slovak Telekom), ស៊ុយអែត, ថៃ និងវៀតណាម។ ប្រទេសជាច្រើនទៀតនឹងទទួលបាននូវការអាប់ដេតសម្រាប់រលកទី ២ និងទី ៣ ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បានធ្វើការអាប់ដេតទៅលើ Android 11 ទៅលើស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ខ្លួន។ ស្មាតហ្វូន Nokia 3.2 ទទួលបាននូវការអាប់ដេតនៅក្នុងខែមីនា ហើយស្មាតហ្វូន Nokia 8.1 និង Nokia 2.3 រួមជាមួយនឹង Nokia 4.2 ទទួលបាននូវការអាប់ដេតនៅក្នុងខែមេសា៕

image