ព័ត៌មាន

លោក Kuo: iPhone 14 នឹងមានកាមេរ៉ា 48MP និងវីដេអូកម្រិត 8K

អ្នកវិភាគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple លោក Ming-Chu Kuo បញ្ជាក់អំពីស្មាតហ្វូនស៊េរីថ្មីៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​Apple ។ ស្មាតហ្វូន iPhone 14 នឹងមាន 2 ម៉ូឌែលនោះគឺទំហំ 6.1-inch iPhones ចំនួន 2 និង 6.7-inch iPhones ចំនួន 2 ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា​Apple នឹងបញ្ឈប់នូវការផលិតស្មាតហ្វូន 5.4-inch iPhone mini ចាប់ពីឆ្នាំក្រោយនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា​Apple នឹងកាត់បន្ថយទៅលើការផលិតស្មាតហ្វូន iPhone 12 mini នេះដោយសារតែស្មាតហ្វូននេះមានការកម្មង់តិចជាងអ្វីដែលបានរំពឹងទុក។ ស្មាតហ្វូន iPhone នៅក្នុងឆ្នាំ 2022 នេះគឺមានទំហំ 6.1-inch ចំនួន 2 និងទំហំ 6.7-inch ចំនួន 2 ផងដែរប្រភេទ iPhone Pro ។

image

ស្មាតហ្វូន iPhone Pro នេះគឺមានកាមេរ៉ាទំហំ 48MP ។ លោក Kuo រំពឹងថា ស្មាតហ្វូន iPhone 13 នេះនឹងមានកម្រិតភាពច្បាស់ 12MP និងកម្រិតទំហំភិចសែលដល់ទៅ 2.0μm ផងដែរ។ ស្មាតហ្វូន 2022 iPhone 14 នេះនឹងមានសមត្ថភាពក្នុងការថតវីដេអូកម្រិតដល់ទៅ 8K ផងដែរ។ ក្រុមហ៊ុន Apple នឹងកាត់បន្ថយនូវ Face ID notch នៅឆ្នាំនេះដល់ទៅ 10% ផងដែរ៕