ព័ត៌មាន

ស្មាតហ្វូន Oppo A35 ប្រកាសបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Helio P35 SoC កាមេរ៉ា 3 គ្រាប់ និងថាមពលថ្មទំហំ​ 4,230 mAh

ក្រុមហ៊ុនបច្ចេកវិទ្យា​ Oppo ទើបតែបន្ថែមនូវសមាជិកថ្មីទៅលើស្មាតហ្វូនត្រកូល A-series របស់ខ្លួននោះគឺ Oppo A35 ។ ស្មាតហ្វូននេះគឺជា Rebrand របស់ស្មាតហ្វូន A15s ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែធ្នូនៅក្នុងប្រទេសឥណ្ឌា ហើយស្មាតហ្វូននេះនឹងមានបន្ទះឈីប Helio P35 SoC និងប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹង ColorOS 7.2 ថែមទៀត។

image

ស្មាតហ្វូន A35 នេះមានរ៉េមទំហំ 4GB ហើយវាមានម៉េមូរីទំហំ 128GB ហើយវាក៏អាចបន្ថែមនូវ microSD card slot បានទំហំដល់ទៅ 256GB ថែមទៀត។ ស្មាតហ្វូន Oppo A35 នេះមានអេក្រង់ទំហំ 6.52″ HD+ LCD ជាមួយនឹងអេក្រង់ waterdrop notch 8MP selfieផងដែរ។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃ កាមេរ៉ា 3 គ្រាប់ទំហំ 13MP primary, 2MP macro និង 2MP depth ។

image

ស្មាតហ្វូន Oppo A35 នេះមានថាមពលថ្មទំហំ 4,230 mAh ជាមួយនឹង microUSB port កម្លាំង 10W ។ ស្មាតហ្វូន Oppo A35 នេះមាន ៣ ពណ៌ក្នុងការជ្រើសរើស ប៉ុន្តែវានៅមិនទាន់មានការទម្លាយអំពីតម្លៃ និងកាលបរិច្ឆេទនៃការលក់ស្មាតហ្វូននេះនៅឡើយទេ៕

image