ព័ត៌មាន

ស្មាតហ្វូន vivo V21 នឹងមានកាមេរ៉ា 44 MP selfie ជាមួយនឹងមុខងារ OIS

កាលពីសប្តាហ៍មុននេះ យើងបានដឹងថាស្មាតហ្វូន vivo V21 ទទួលបាននូវវិញ្ញាបនបត្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីមុនការទម្លាយជាផ្លូវការ ហើយនៅថ្ងៃនេះ វេបសាយរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសម៉ាឡេស៊ីបានទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។ ពេលនេះ យើងក៏បានឃើញនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូន V21 នេះផងដែរ។

image

ស្មាតហ្វូន V21 series នេះមានកម្រាស់ស្តើង ហើយវាជាប្រភេទ 5G ថែមទៀត។ ស្មាតហ្វូននេះគឺមានពណ៌ Blue Gradient ថែមទៀត។ ស្មាតហ្វូននេះគឺមាន waterdrop notch ដែលមានទំហំ 44MP និង OIS ថែមទៀត។ ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយដែលមានទំហំ 64 MP ជាមួយនឹង OIS ផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 32GB ផងដែរ៕

image