ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន ZTE Axon 30 Ultra ត្រូវទម្លាយ

ក្រុមហ៊ុនបច្ចេកវិទ្យា ZTE ប្រកាសបង្ហាញនូវស្មាតហ្វូន Axon 30 Ultraនៅថ្ងៃទី ១៥ ខែមេសានេះ ហើយក្រុមហ៊ុននេះក៏បង្ហោះនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះនៅលើ Weibo ផងដែរ។ ស្មាតហ្វូនថ្មីនេះគឺមានថាមពលថ្មទំហំ 4,600 mAh និងបច្ចេកវិទ្យាសាកថ្ម 66W fast charging ថែមទៀត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.67” AMOLED ជាមួយនឹងកម្រិត 144 Hz refresh rate ថែមទៀត។

image

ស្មាតហ្វូន ZTE Axon 30 Ultra នេះមាន UFS 3.1 storage និង LPDDR5 RAM ។ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវទំហំ 12/256 GB ផងដែរ។ ស្មាតហ្វូននេះមានការទ្រទ្រង់នូវ Wi-Fi 6E ផងដែរ។ ស្មាតហ្វូន Axon 30 Ultra នេះដំណើរការនូវ MyOS 11 នៅលើ Android 11 ហើយវានឹងមាន ៤ ពណ៌ក្នុងការជ្រើសរើសថែមទៀត៕

image