ព័ត៌មាន

ស្មាតហ្វូន Apple iPhone 13 mini នឹងមានកាមេរ៉ាភ្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន iPhones ស៊េរីថ្មីនៅក្នុងពេលណាមួយនៅក្នុងខែកញ្ញានេះ។ នៅក្នុងការគូរបស់ CAD គឺមានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូន iPhone 13 mini ដែលមានរូ​បរាងដូចទៅនឹងស្មាតហ្វូន iPhone 12 mini ហើយវាក៏មានការអាប់ដេតមួយចំនួនផងដែរ។

image

ដូចអ្វីដែលឃើញនៅលើរូបភាពនេះ កាមេរ៉ារបស់ស្មាតហ្វូន iPhone 13 mini នេះគឺមានរូបរាងការ៉េ ហើយមានកាមេរ៉ាភ្លោះ។ នៅក្នុងការបញ្ជាក់ចេញពី MyFixGuide នោះ ស្មាតហ្វូន iPhone 13 mini នេះនឹងមានអេក្រង់ទំហំ 5.4-inch ហើយវាមានវិមាត្រដូចគ្នាទៅនឹងស្មាតហ្វូន iPhone 12 mini។ ស្មាតហ្វូន iPhone 13 mini នឹងមានបច្ចេកវិទ្យាថ្មីដែលពង្រឹងទៅលើសមត្ថភាពនៃថាមពលថ្មថែមទៀត៕

image