ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមប្រារព្ធព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី ២៨ ខែមេសានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  Galaxy S21 flagships នៅក្នុងខែមករានេះ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានអ្វីដែលថ្មីនឹងបង្ហាញផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះត្រៀមព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី ២៨ ខែមេសានេះនៅវេលាម៉ោង  10 AM ET (14:00 UTC) ។

image

វាក៏មានការបង្ហាញនូវវីដេអូមួយរបស់ស្មាតហ្វូន Galaxy ។ ព្រឹត្តិការណ៍នេះអាចនឹងជាការប្រកាសបង្ហាញនូវថេប្លេត  Galaxy Tab S8 series ផងដែរ។ វាមានពាក្យចចាមអារ៉ាមជាច្រើនដែលថា ក្រុមហ៊ុន Samsung អាចនឹងប្រកាសបង្ហាញនូវ  Galaxy Book Pro និង  Galaxy Book Pro 360 notebooks ។ វានឹងមានអេក្រង់ OLED ការតភ្ជាប់នូវបច្ចេកវិទ្យា 5G connectivity និងមានបន្ទះឈីប  Core i5 និងCore i7 processors ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កម្ររនឹងទម្លាយនូវព័ត៌មានអំពីស្មាតហ្វូនរបស់ខ្លួនមុនព្រឹត្តិការណ៍ Unpacked ដូចនេះយើងត្រូវធ្វើការរង់ចាំរយៈពេល ២ សប្តាហ៍ទៀត។ ព្រឹត្តិការណ៍នេះនឹងធ្វើការផ្សាយផ្ទាល់នៅលើ YouTube និងនៅលើវេបសាយរបស់ Samsung ផងដែរ៕