ព័ត៌មាន

នាឡិកា Fitbit Luxe មានការបែកធ្លាយរូបភាពថ្មីជាមួយនឹងតួខ្លួនអ៊ីណុក និងអេក្រង់ OLED

ក្រុមហ៊ុន​ Fitbit បានប្រកាសបង្ហាញនូវនាឡិកាសុខភាព Ace 3 fitness band​សម្រាប់ក្មេងៗកាលពីខែមុននេះ ហើយសម្រាប់នាឡិកាឆ្លាតវៃជំនាន់ក្រោយនេះនឹងមានឈ្មោះហៅថា Fitbit Luxe ដែលមានការបែកធ្លាយរូបភាពជាច្រើនចេញពីប្លុករបស់អាល្លឺម៉ង់ WinFuture ។

image

សម្រាប់នាឡិកា Fitbit Luxe នេះមានការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាតប្រណិត ហើយវាមាន ៣ ពណ៌ក្នុងការជ្រើសរើសថែមទៀត។ តួខ្លួនរបស់វាគឺផលិតឡើងពីដែកអ៊ីណុកថែមទៀត។ នាឡិកា Luxe នេះមានអេក្រង់ OLED ។ វាមានមុខងារជាច្រើនដូចជាការហាត់ប្រាណ ការវាស់ទៅលើចង្វាក់បេះដូង ការតាមដានទៅលើការគេង និង Sport Modes ថែមទៀត។

image

នាឡិកា Fitbit Luxe នេះមិនមានមុខងារ GPS នោះទេ ប៉ុន្តែវាអាចភ្ជាប់បានទៅលើស្មាតហ្វូនសម្រាប់មុខងារ GPS នេះ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវនាឡិកា Fitbit Luxe នេះនៅមិនទាន់ដឹងនៅឡើយទេ។ ដូចនេះ វាមិនយូរទៀតនោះទេក្នុងការប្រកាសបង្ហាញនូវនាឡិកានេះ៕