ព័ត៌មាន

ស្មាតហ្វូន OnePlus Nord N100 ទទួលបាននូវការអាប់ដេត Patch សម្រាប់ខែមីនា

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បានធ្វើការទ្រទ្រង់ទៅលើកម្មវិធី Software ទៅលើស្មាតហ្វូន Nord N100 ។ ស្មាតហ្វូននេះទទួលបាននូវការអាប់ដេតទៅលើ Patch នៅក្នុងអាមេរិកខាងជើង និងសហភាពអ៊ឺរ៉ុប។ សម្រាប់អាមេរិកខាងជើងគឺទទួលបាននូវ OxygenOS 10.5.7 – 10.5.7.BE81AA ខណៈពេលដែលនៅអ៊ឺរ៉ុបគឺទទួលបាននូវ OxygenOS 10.5.9 – 10.5.9.BE83BA ។

image

នៅក្នុង Patch សម្រាប់ខែមីនានេះមានការពង្រឹងទៅលើការប្រើប្រាស់ថាមពលថ្មនៅពេលដែល Standby និងការដោះស្រាយបញ្ហាមួយចំនួនដែលកើតឡើងពីមុនផងដែរ។ សម្រាប់អ្នកប្រើប្រាស់នៅកន្លែងផ្សេងទៀតនោះ នឹងទទួលបានការអាប់ដេតនៅប៉ុន្មានថ្ងៃខាងមុខនេះ៕