ព័ត៌មាន

ស្មាតហ្វូន vivo V21 SE បង្ហាញខ្លួននៅក្នុងបញ្ជីរបស់ Google Play Console ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់វា

ស្មាតហ្វូន vivo V21 គឺស្ថិតនៅក្នុងស្ថានភាពអាថ៌កំបាំង ហើយស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២៧ ខែមេសានេះដែលមានការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន V21 និង V21e ផងដែរ។ សម្រាប់ស្មាតហ្វូន V21 Pro ថ្មីៗនេះក៏បង្ហាញខ្លួននៅក្នុងវិញ្ញាបនបត្រនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

image

ស្មាតហ្វូន V21 SE នេះមានលេខម៉ូឌែល V2061 ហើយវាបង្ហាញខ្លួននៅក្នុងបញ្ជី Google Play Console ។ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅក្នុងបញ្ជីរបស់ IMEI database នៃប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូន vivo V21 SE នេះមានបន្ទះឈីប Snapdragon 720G chipset និងរ៉េមទំហំ 8GB ។ ស្មាតហ្វូននេះមានកម្រិតភាពច្បាស់ 1080 x 2400 pixels និង pixel density 440ppi ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 11 ថែមទៀត។ស្មាតហ្វូន V21 នេះគឺមានរូបរាងស្តើង ហើយវាមានកាមេរ៉ាខាងក្រោយទំហំ 64MP និងកាមេរ៉ាខាងមុខទំហំ 44MP selfie ជាមួយនឹងមុខងារ OIS ផងដែរ៕

image