ព័ត៌មាន

ស្មាតហ្វូន Realme 8 និង Realme 8 5G នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបនៅក្នុងខែឧសភានេះ

នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Realme ប្រកាសបង្ហាញនូវស្មាតហ្វូន 8-series កាលពីមួយខែមុននេះ ស្មាតហ្វូន 8 Pro ត្រូវគេដឹងថានឹងបង្ហាញខ្លួននៅអ៊ឺរ៉ុប ហើយស្មាតហ្វូន 8 មិនទាន់បង្ហាញខ្លួននោះទេ។ ពេលនេះ ស្មាតហ្វូន Realme 8 5G នឹងបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបផងដែរ។

image

ស្មាតហ្វូន Realme 8 នឹងប្រកាសបង្ហាញខ្លួននៅក្នុងខែឧសភានេះ ហើយវាមានតម្លៃប្រហែលជា €200 ខណៈពេលដែលម៉ូឌែល Pro គឺមានតម្លៃប្រហែលជា​ €300 ។​ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.4” Super AMOLED display (1080p+, 60 Hz) ប៉ុន្តែវាមានភាពខុសគ្នាទៅលើកាមេរ៉ា បន្ទះឈីប និងថាមពលថ្មរបស់វា។

image

ស្មាតហ្វូន 8 នេះមានកាមេរ៉ាទំហំ 64MP, 8MP ultrawide module ។ ស្មាតហ្វូះនេះមានបន្ទះឈីប Helio G95 (12 nm) និងថាមពលថ្មទំហំ 5,000 mAh ជាមួយនឹងបច្ចេកវិទ្យា 30W charger ។

image

ស្មាតហ្វូន Realme 8 5G នេះនឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបនៅក្នុងខែឧសភានេះ ហើយវាមានតម្លៃប្រហែលជា €200 ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.5” IPS LCD ជាមួយនឹង 90 Hz refresh rate ។ វាមានថាមពលថ្មទំហំ 5,000 mAh និងបច្ចេកវិទ្យា​ 18W charging ។

image