ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M40 ទទួលបាននូវការអាប់ដេតស្បែក One UI 3.1 នៅលើ Android 11

ស្មាតហ្វូន Samsung Galaxy M40 ដែលប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៩ ជាមួយនឹង Android 9 Pie អាចធ្វើការអាប់ដេតទៅកាន់ Android 10 កាលពីខែមីនាឆ្នាំមុននេះ ហើយពេលនេះវាអាចធ្វើការអាប់ដេតទៅកាន់ Android 11 ជាមួយនឹងស្បែក One UI 3.1 ។

image

នៅក្នុង firmware ថ្មីនេះមានលេខ version M405FDDU2CUC6 ហើយវាមានទំហំ 2GB ។ វាមានការអាប់ដេតទៅលើ Android Patch នៅក្នុងខែមីនា ឆ្នាំ ២០២១ នេះ ហើយវាក៏មានស្បែក One UI 3.1 ជាមួយនឹង Android 11 ជាមួយនឹងការឌីស្សាញថ្មីទៅលើ UI និង version ថ្មីនៃ Samsung Keyboard ថែមទៀត។ អ្នកអាចឆែកបានតាមរយៈការចូលទៅកាន់ Settings > Software update ៕

image