ព័ត៌មាន

វីដេអូរបស់ស្មាតហ្វូនលេងហ្គេម Xiaomi Redmi K40 Gaming បង្ហាញអំពី Shoulder Keys ដ៏អស្ចារ្យ

ស្មាតហ្វូន Redmi K40 Gaming នឹងមានបន្ទះឈីប Dimensity 1200 ហើយស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ។ ស្មាតហ្វូននេះមានការឌីស្សាញជាមួយនឹងកាមេរ៉ាថ្មី ការឌីស្សាញថ្មី និងមុខងារពិសេសៗជាច្រើនទៀត។ ស្មាតហ្វូននេះមាន Shoulder Keys ក្នុងការលេងហ្គេមយ៉ាងល្អថែមទៀត។

 image

ស្មាតហ្វូននេះមាន Keys ដែលល្អនៅក្នុងការចុច Click ហើយវាក៏អាចបិទទៅលើការចុច Click នេះបានថែមទៀតនៅពេលដែលអ្នកប្រើប្រាស់មិនលេងហ្គេមនោះ។ វាមានសំឡេងផងដែរនៅពេលដែលអ្នកលេងហ្គេមចុចនៅលើ Keys នេះ។

 

នៅក្នុងការបង្ហោះនៅលើ Weibo នេះ សម្រាប់ Shoulder Keys នេះគឺពិតជាធន់ក្នុងការប្រើប្រាស់មែនទែន ហើយវាអាចចុចបានដល់ទៅ 1.5 លានដងដោយមិនមានបញ្ហានោះទេ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះធ្វើឡើងពីកញ្ចក់ ហើយវាអាចសាកថ្មជាមួយនឹងបច្ចេកវិទ្យា​ wireless fast charging ថែមទៀត៕