ព័ត៌មាន

Ekster Parliament Smart Wallet កាបូបឆ្លាតវៃការពារទិន្នន័យកាតឥណទានរបស់អ្នក

Ekster Parliament គឺជាកាបូបឆ្លាតវៃដែលមានបំពាក់នូវបច្ចេកវិទ្យា​ RFID ដែលអាចការពារបានទៅលើការលួចទិន្នន័យចេញពីកាតឥណទានរបស់អ្នក។ កាបូបឆ្លាតវៃនេះអាចដាក់កាតបានចំនួន 10 សន្លឹក ហើយអ្នកក៏អាចដាក់សាច់ប្រាក់នៅក្នុងកាបូបនេះបានផងដែរ។ ក្រុមហ៊ុន Ekster បានច្នៃកាបូបប្រើប្រាស់នេះជាមួយនឹងការប្រើប្រាស់នូវស្បែកប្រភេទខ្ពស់ដែលមានច្រើនពណ៌ក្នុងការជ្រើសរើសផងដែរ។

image

កាបូបនេះក៏មានមុខងារតាមដានតាមប្រព័ន្ធ Bluetooth ដែលមានចម្ងាយ 200 ហ្វីតដើរដោយថាមពលពន្លឺ ដូចនេះវាមិនត្រូវការប្រើប្រាស់ជាមួយនឹងថាមពលថ្មនោះទេ។ កាបូបនេះមានតម្លៃប្រហែលជា 89 ដុល្លារ៕