ព័ត៌មាន

Petcube Bites 2 Pet Camera with Treat Dispenser ឧបករណ៍តាមដានសត្វចិញ្ចឹម

កាមេរ៉ា Petcube Bites 2 នេះមានរូបរាងយ៉ាងស្រស់ស្អាត ហើយវាភ្ជាប់ទំនាក់ទំនងតាមរយៈប្រព័ន្ធ Wi-Fi connectivity ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការតាមដាននូវសត្វចិញ្ចឹមរបស់ពួកគេបានតាមរយៈកម្មវិធី App នៅលើស្មាតហ្វូន។ ឧបករណ៍នេះអាចថតនៅក្នុងកម្រិត Full HD តាមរយៈ wide-angle lens ។

image

កាន់តែពិសេសជាងនេះទៀតនោះ Petcube Bites 2 នេះមានការភ្ជាប់ទំនាក់ទំនង 2- way audio connectivity ដែលអ្នកអាចបញ្ជាបានតាមរយៈ Amazon Alexa ហើយវាមានសមត្ថភាពនៅក្នុងការបញ្ជូនសំឡេង​និងការជូនដំណឹងនៅពេលដែលចាប់បានចលនាថែមទៀត។ ឧបករណ៍នេះមានតម្លៃប្រហែលជា 250 ដុល្លារ៕