ព័ត៌មាន

Apple iMac ជំនាន់ថ្មីបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប M1 Chip និងមានពណ៌ 7 យ៉ាងទាក់ទាញ

ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញនូវ Apple iMac ជំនាន់ថ្មីដែលមានការពង្រឹងទៅលើការឌីស្សាញថ្មី និងសមត្ថភាពកាន់តែខ្លាំងក្លា។ កុំព្យូទ័រនេះមានបន្ទះឈីប Apple M1 Chip ដែលបំពាក់នៅលើកុំព្យូទ័រ MacBook កាលពីឆ្នាំមុននេះ ហើយសម្រាប់ Apple iMac នេះមាន 7 ពណ៌ថ្មីយ៉ាងស្រស់ស្អាតក្នុងការជ្រើសរើសផងដែរ។ Apple iMac នេះមានកម្រាស់ត្រឹមតែ 11.5mm ជាមួយនឹងអេក្រង់ 24’’ 4.5K Retina Display ជាមួយនឹងការទ្រទ្រង់ពណ៌ដល់ទៅ 1 ពាន់លានថែមទៀត។

image

វាមានបច្ចេកវិទ្យា True Tone Technology ដែលអាចធ្វើការកែប្រែដោយស្វ័យប្រវត្តិទៅលើពណ៌ផ្អែកទៅលើបរិយាកាសជុំវិញខ្លួនរបស់អ្នក។ Apple iMac នេះមាន 2 ទំហំគឺ 8-core CPU + 7-core GPU ហើយមួយទៀតគឺ  8-core CPU  + 8-core GPU ។ កុំព្យូទ័រនេះមានរ៉េមទំហំ 8GB ម៉េមូរីទំហំ 256GB / 512GB/ 1TB ។ អ្នកអាចធ្វើការជ្រើសរើសនូវរ៉េមទំហំ 16GB និងម៉េមូរីទំហំ 2TB ផងដែរ។ Apple iMac នេះមាន 2x  Thunderbolt/USB 4 ports, Wi-Fi 6 និង 1x Ethernet Port ។ វាមានកាមេរ៉ា 1080p FaceTime HD និង 6 Speakers ថែមទៀត។ កុំព្យូទ័រ Apple iMac នឹងដាក់លក់នៅថ្ងៃទី 30 ខែមេសានេះ៕

image