ព័ត៌មាន

សូមប្រយ័ត្ន! ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនហាងលក់គ្រឿងទេស BigBasket ជាង 20 លានត្រូវហេគឃ័រចែកចាយលើអនឡាញ ហើយអតិថិជនជាង 700,000 នាក់ប្រើប្រាស់លេខសម្ងាត់ពាក្យថា “password”

នៅថ្ងៃទី 27 ខែមេសានេះ ទិន្នន័យរបស់អតិថិជននៅលើហាងលក់គ្រឿងទេសអនឡាញ BigBasket ជាង 20 លានទិន្នន័យត្រូវចែកចាយលើវេទិកាហេគឈ្មោះថា “ShinyHunter”។ នៅលើវេទិកាហេគនេះ គេឃើញមានការបង្ហោះនូវទិន្នន័យទាំងអស់របស់អតិថិជនហាង BigBasket សម្រាប់ដោនឡូតឥតគិតថ្លៃ។

image

នៅក្នុងទិន្នន័យដែលហេគឃ័រលួចបានជាង 20 លាននេះ កាលពីមុនត្រូវបានដាក់លក់នៅលើវេបសាយងងឹត (Dark Web) កាលពីខែវិច្ឆិកា ឆ្នាំ 2020 ។ ក្រុមអ្នកជំនាញសុវត្ថិភាពនិយាយថា វេទិកាហេគ ShinyHunter នេះក៏ធ្លាប់ទម្លាយនូវទិន្នន័យជាច្រើនដូចជា Tokopedia, TeeSpring, Minted, Chatbooks, Dave, Promo, Mathway, Wattpad ។ នៅក្នុងទិន្នន័យជាង 20 លាននេះមានអ្នកប្រើប្រាស់ជាង 700,000 នាក់ប្រើប្រាស់លេខសម្ងាត់ថា “password” ។

ទិន្នន័យបែកធ្លាយនេះមានព័ត៌មានលម្អិតអតិថិជនរបស់ហាង BigBasket ដូចជាអ៊ីម៉ែល លេខសម្ងាត់ អាសយដ្ឋាន លេខទូរស័ព្ទ និងព័ត៌មានជាច្រើនទៀត។ អ្នកជំនាញសុវត្ថិភាពផ្តល់យោបល់អោយអតិថិជនទាំងអស់របស់ហាង BigBasket ផ្លាស់ប្តូរនូវលេខសម្ងាត់របស់ពួកគេ៕