ព័ត៌មាន

Amazon Fire TV Cube 4K ឧបករណ៍ស្រី្ទមប៉ុស្តិ៍ទូរទស្សន៍ដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុន Amazon បានប្រកាសបង្ហាញនូវ Fire TV Cube 4K 2021 ដែលមានភ្ជាប់ជាមួយនឹងមុខងារ Alexa និងអាចស្ទ្រីមនៅក្នុងកម្រិត 4K ថែមទៀត។ នៅក្នុងប្រអប់របស់ Fire TV Cube 4K 2021 នេះគឺមានភ្ជាប់ជាមួយនឹងខ្សែ AmazonBasics HDMI ថែមទៀត។ Fire TV Cube 4K 2021​នេះមានវិមាត្រ  86.1 mm x 86.1 mm x 76.9 mm  និងទម្ងន់ 465 g ។

image

សម្រាប់ Fire TV Cube 4K 2021 នេះមានពណ៌ខ្មៅ ហើយវាមាន I/O Ports ជាច្រើនដូចជា HDMI, Power, Infrared និង micro-USB ផងដែរ។ Fire TV Cube 4K 2021 នេះមានបន្ទះឈីប Amlogic S922X Hexa-core processor ដែលមានល្បឿន 2GB និងម៉េមូរី 16GB ។ វាមានកម្រិតភាពច្បាស់ដល់ទៅ 4K Ultra HD នៅក្នុងកម្រិត 60 fps ថែមទៀត។ Fire TV Cube 4K 2021 នេះទ្រទ្រង់ទៅលើ HDR formats ដូចជា Dolby Vision, HDR10+, HLG និង HDR10 ។ ាមាន 1.6-inch speaker(40mm) និងទ្រទ្រង់នូវ  Dolby Atmos, 7.1 surround sound ថេមទៀត។

image

វាក៏មាន Bluetooth 5.0, Wi-Fi ac, 8x omnidirectional microphones, Remote  Hotkeys សម្រាប់  Netflix, Amazon Prime Video និង Amazon Music ថែមទៀត៕