ព័ត៌មាន

Lenovo thinkplus Pocket Portable Omnidirectional Microphone Speaker បាសឆ្លាតវៃ ស្រូបសំឡេងល្អបំផុតក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវឧបករណ៍ Accessory ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Lenovo thinkplus Pocket Portable Omnidirectional Microphone Speaker ដែលមានរូបរាងតូចស្រស់ស្អាតក្នុងការប្រើប្រាស់។ Lenovo thinkplus Pocket Portable Omnidirectional Microphone Speaker​នេះពិតជាឧបករណ៍ដែលមានសារៈសំខាន់មែនទែនសម្រាប់មនុស្សដែលធ្វើការនៅផ្ទះ ឬអ្នកដែលចូលចិត្តក្នុងការធ្វើដំណើរ។

image

វាភ្ជាប់ជាមួយនឹង Bluetooth 5.0 ថាមពលថ្មទំហំ 500mAh​និងសាកថ្មតាមរយៈ USB Type-C ថែមទៀត។ វាអាចប្រើប្រាស់បានរហូតដល់ទៅ 4 ម៉ោងថែមទៀត។ ឧបករណ៍នេះមាន 360° omnidirectional microphone បច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន Digital Noise Reduction និង Echo Cancellation ថែមទៀត។

image

ឧបករណ៍នេះអាចធ្វើការថត (Recording) និងបកប្រែ Real-Time Translation នៅលើកម្មវិធីជាច្រើនដែលក្នុងនោះមានកម្មវិធី Microsoft Teams ផងដែរ។ វាមានប៊ូតុងជាច្រើន និងភ្លើង LED សម្រាប់គ្រប់គ្រងទៅលើការ Mute ផងដែរ។ Lenovo thinkplus Pocket Portable Omnidirectional Microphone Speaker មានវិមាត្រ 86 x 72 x 31mm​ និងទម្ងន់ 110g ៕