ព័ត៌មាន

360 K980 4K Dashboard Camera កាមេរ៉ាបំពាក់នៅលើរថយន្តថតច្បាស់កម្រិត 4K

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន​360 គឺមានភាពល្បីល្បាញមែនទែនក្នុងការប្រកាសបង្ហាញនូវឧបករណ៍បច្ចេកវិទ្យា Gadgets ជាច្រើន។ ពេលនេះ ក្រុមហ៊ុននេះប្រកាសបង្ហាញនូវកាមេរ៉ា 360 K980 4K Dashboard សម្រាប់បំពាក់នៅលើរថយន្តដែលអាចថតរូបភាព វីដេអូកម្រិតដល់ទៅ 4K ។ កាមេរ៉ានេះគឺមានប្រយោជន៍មែនទែនដោយសារតែវាមានការកើនឡើងទៅលើគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

image

កាមេរ៉ា 360 K980 dashboard camera នេះគឺមានកម្រិតភាពច្បាស់ 4K (3840 x 2160 pixels) នេះគឺដោយសារតែសេនស័រ Sony IMX415 flagship image sensor ។ កាមេរ៉ា 360 K980 dashcam នេះមានរូបរាងតូច និងងាយស្រួលក្នុងការចល័ត។ វាមានអេក្រង់ទំហំ 2.2-inch រូបភាពច្បាស់យ៉ាងអស្ចារ្យ។ សម្រាប់កាមេរ៉ា dashcam នេះអាចដាក់ម៉េមូរីបានទំហំ 64GB eMMC និងមានបច្ចេកវិទ្យា H.265 encoding compression technology ដែលអាចជួយបង្កើនទំហំនៃការផ្ទុកបានដល់ទៅ 30% ផងដែរ៕

image