ព័ត៌មាន

ក្រុមហ៊ុន Microsoft សម្រេចដកចេញនូវកម្មវិធី Adobe Flash ចេញពីប្រព័ន្ធប្រតិបត្តិការ Windows 10 នៅក្នុងខែកក្កដា ឆ្នាំ 2021

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួននឹងដកចេញនូវកម្មវិធី Adobe Flash ចេញពីប្រព័ន្ធប្រតិបត្តិការ Windows 10 នៅក្នុងខែកក្កដានេះ។ ការអាប់ដេតនេះគឺទៅដល់  version 21H1 នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 ។

image

ការអាប់ដេតនេះនឹងដកចេញនូវកម្មវិធី Adobe Flash នេះចេញពី Windows versions ជំនាន់មុនៗផងដែរដូចជា Windows 8.1, Windows Server 2012 និង Windows Embedded 8 Standard ។ បន្ថែមពីនេះទៀតនោះ Microsoft នឹងដកចេញនូវការទ្រទ្រង់ទៅលើកម្មវិធី Flash នេះចេញពី Microsoft Edge browser របស់ខ្លួនដោយស្វ័យប្រវត្តិផងដែរ។

image

សម្រាប់អ្នកដែលមិនដឹងនោះ កម្មវិធី  Adobe Flash គឺបញ្ឈប់នូវការដំណើរការរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈពេលដែល Browsers ធំៗជាច្រើនក៏បញ្ឈប់នូវការទ្រទ្រង់ទៅលើកម្មវិធី Adobe Flash នេះដែរ៕

ប្រភព៖