ព័ត៌មាន

Lenovo Personal Cloud T2 ឧបករណ៍ផ្ទុកទិន្នន័យផ្ទាល់ខ្លួនដល់ទៅ 36TB

Lenovo Beacon បានប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ 2014 ជាឧបករណ៍ផ្ទុកទិន្នន័យ Cloud Storage ដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បន្តក្នុងការបញ្ចេញនូវឧបករណ៍ថ្មីៗជាច្រើនម៉ូឌែលជាបន្តបន្ទាប់ផងែរ។ ថ្មីៗនេះ ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវ Lenovo Personal Cloud T2.Personal cloud storage សម្រាប់ធ្វើការរក្សាទុកទិន្នន័យយ៉ាងមានសុវត្ថិភាពនៅក្នុងផ្ទះរបស់អ្នក។

 image

សម្រាប់ Lenovo Personal Cloud T2.Personal cloud storage នេះគឺជាប្រភេទ NAS (Network-attached storage) ដែលអាចធ្វើការផ្ទុកទិន្នន័យបានយ៉ាងងាយស្រួល និងសុវត្ថិភាពក្នុងការប្រើប្រាស់ថែមទៀត។ សម្រាប់ Cloud Storage នេះមានបន្ទះឈីប Realtek RTD1296 (quad-core A53) processor ជាមួយនឹងម៉េមូរី 2GB DDR4 ហើយវាមាន 8GB eMMC 5.1 flash memory នៅលើ Board ផងដែរ។

image

វាក៏មានរន្ធ Gigabit Ethernet port ជាមួយនឹង USB-A 3.0 និង USB-C 3.0ផងដែរ។ វាក៏អាចទ្រទ្រង់ទៅលើ RAID 1 dual-disk mutual backup ថែមទៀត៕