ព័ត៌មាន

ក្រុមហ៊ុន Cisco ទើបតែជួសជុលទៅលើចន្លោះប្រហោង 0-Day នៅក្នុងកម្មវិធី Cisco AnyConnect ដែលរកឃើញជាង 6 ខែហើយ!

ថ្មីៗនេះ ក្រុមឆ្លើយតបសុវត្ថិភាពបន្ទាន់របស់ក្រុមហ៊ុន Cisco ទើបតែធ្វើការជុសជុលទៅលើចន្លោះប្រហោង 0-Day “CVE-2020-3556” ដែលរកឃើញជាង 6 ខែមកហើយនៅក្នុងកម្មវិធី  Cisco AnyConnect Security Client ។ ចន្លោះប្រហោង 0-Day នេះអនុញ្ញាតអោយអ្នកវាយប្រហារជាច្រើនអាចប្រតិបត្តិកូដមេរោគបាន ដូចនេះ អ្នកជំនាញផ្តល់អនុសាសន៍អោយអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតទៅលើកម្មវិធីនេះភ្លាម។

image

AnyConnect គឺជាកម្មវិធីប្រភេទ VPN security client របស់ក្រុមហ៊ុន Cisco ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់របស់ខ្លួនទាំងអស់អាចធ្វើការងារប្រកបដោយសុវត្ថិភាពនៅលើឧបករណ៍របស់ពួកគេដូចជាស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃជាដើម។ កម្មវិធី AnyConnect Secure Mobility Client Software ជំនាន់ចុងក្រោយបំផុតគឺ  4.10.00093 ខណៈពេលដែលចន្លោះប្រហោង 0-Day នេះគឺរកឃើញតាំងពី 6 ខែមុនមកម្ល៉េះ។

image

អ្នកជំនាញសុវត្ថិភាពផ្តល់អនុសាសន៍អោយអ្នកប្រើប្រាស់ទាំងអស់ធ្វើការអាប់ដេតកម្មវិធីនេះ និងបើកមុខងារ  Auto-Update ។ បន្ថែមពីនេះទៀត អ្នកប្រើប្រាស់ត្រូវបិទទៅលើមុខងារ Enable Scripting configuration setting នៅលើឧបករណ៍របស់ពួកគេដើម្បីគេចផុតពីការវាយប្រហារផងដែរ៕