ព័ត៌មាន

កុំព្យូទ័រ Huawei MateBook 16 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Ryzen 5800H APU និងអេក្រង់ 16" 3:2 Display

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវវត្តមានរបស់កុំព្យូទ័រ  Huawei MateBook 16 ដែលមានអេក្រង់ទំហំ 16” ជាមួយនឹងបន្ទះឈីប H-series APUs  ចុងក្រោយបំផុតរបស់ក្រុមហ៊ុន AMD ហើយវាមានទម្ងន់ក្រោម 2KG ជាមួយនឹងតួខ្លួនធ្វើពីលោហធាតុផងដែរ។

image

កុំព្យូទ័រនេះមាន 2 ទំហំក្នុងការប្រើប្រាស់នោះគឺបន្ទះឈីប n AMD Ryzen 5 5600H (6 cores/12 threads)  និង  Ryzen 7 5800H (8c/16t) ។ បន្ថែមពីនេះទៀតនោះ វាប្រើប្រាស់នូវរ៉េមទំហំ16 GBdual channel RAM និង  NVMe SSD ផងដែរ។

image

កុំព្យូទ័រនេះមានអេក្រង់កម្រិត 3:2 aspect ratio ជាមួយនឹងកម្រិតភាពច្បាស់ 2,520 x 1,680 px (189 ppi) ផងដែរ។ វាមានអេក្រង់ប្រភេទ IPS panel  ជាមួយនឹង HDR (8 bit + FRC)  និងកម្រិតភាពច្បាស់ 2,520 x 1,680 px (189 ppi) ផងដែរ។ កុំព្យូទ័រ Huawei MateBook 16 នេះប្រើប្រាស់នូវ 2x USB-C ports, 2x USB-A 3.2 Gen1 ports, full size HDMI និង  3.5 mm headphone jack ថែមទៀត៕