ព័ត៌មាន

ក្រុមហ៊ុន Realme បញ្ជាក់ថា ស្មាតហ្វូន X7 Max 5G នឹងបង្ហាញខ្លួនឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានទម្លាយនូវស្មាតហ្វូនមួយដែលប្រើប្រាស់នូវបន្ទះឈីប  Dimensity 1200 ហើយថ្មីៗនេះ យើងបានដឹងថានេះគឺជាស្មាតហ្វូន Realme X7 Max 5G ។ លោក Madhav Sheth ដែលជា CEO របស់ក្រុមហ៊ុន Realme នៅក្នុងប្រទេសឥណ្ឌា និងអ៊ឺរ៉ុបបានចែករំលែកនូវព័ត៌មានរបស់ស្មាតហ្វូននេះនៅលើ Twitter ដែលបញ្ចាក់អំពីវត្តមានរបស់ស្មាតហ្វូន X7 Max 5G នេះផងដែរ។

image

បើក្រឡេកមើលទៅការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Realme GT Neo ដែលប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែមីនានេះ។ ស្មាតហ្វូន  X7 Max 5G នឹងមានអេក្រង់ទំហំ 6.43-inch AMOLED ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate, 64MP និងថាមពលថ្មទំហំ 4,500 mAh ជាមួយនឹងបច្ចេកវិទ្យា  50W wired charging ថែមទៀត។

image

ប្រអប់លក់រាយរបស់ស្មាតហ្វូន X7 Max នេះក៏មានការបែកធ្លាយកាលពីដើមខែនេះផងដែរដែលមានការទម្លាយថា ស្មាតហ្វូននេះនឹងមានអេក្រង់កម្រិត 120Hz AMOLED និងបន្ទះឈីប Dimensity 1200 chipset ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 4 ខែឧសភានេះ៕