ព័ត៌មាន

រូបរាង លក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូន Xiaomi Redmi Note 10 Ultra ត្រូវទម្លាយ!

ថ្មីៗនេះ ព័ត៌មានរបស់ស្មាតហ្វូន Redmi Note 10 Ultra ត្រូវបានទម្លាយដែលមានការបង្ហាញអំពីរូបរាង​ តម្លៃ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Dimensity 1100 chipset, 6.53-inch AMOLED និងថាមពលថ្មទំហំ 5,000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 33W ។

image

ស្មាតហ្វូននេះមាន 3 ទំហំគឺ 6GB/128GB, 8GB/128GB និង 8GB/256GB ។​ស្មាតហ្វូននេះមានតម្លៃប្រហែលជា​ CNY 1,799  ឬ $280 ប៉ុន្តែតម្លៃរបស់ស្មាតហ្វូននេះអាចនឹងខ្ពស់ជាងនេះសម្រាប់ទីផ្សារនៅក្រៅពីប្រទេសចិន៕

image