ព័ត៌មាន

ទិន្នន័យរបស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាង 100 លាននាក់ត្រូវទម្លាយ

អ្នកជំនាញឯកទេសសុវត្ថិភាពអ៊ីនធឺរណិតរបស់ក្រុមហ៊ុន Check Point បានរាយការណ៍អំពីការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាង 100 លាននាក់ដែលត្រូវបានទម្លាយដោយសារតែការកំណត់ទៅលើ settings cloud storage មិនបានត្រឹមត្រូវ។ ព័ត៌មាននេះត្រូវបានរកឃើញនៅក្នុង Database ដែលមិនត្រូវបានការពារហើយវាពាក់ព័ន្ធទៅនឹងកម្មវិធីចំនួន 23 ដែលមានការដោនឡូតពី 10,000 ទៅ 10 លានដង។

image

តាមការបញ្ជាក់របស់អ្នកជំនាញសុវត្ថិភាពដែលរាយការណ៍អំពីឧប្បត្តិវហេតុនេះបញ្ជាក់ថា នេះគឺជាសញ្ញានៃការអនុវត្តទៅលើវិធានការសុវត្ថិភាពមិនបានត្រឹមត្រូវ។ ក្រុមអ្នកស្រាវជ្រាវជាច្រើននិយាយថា បញ្ហានេះគឺងាយស្រួលក្នុងការវាយប្រហារមែនទែនពីហេគឃ័រ។ ទិន្នន័យ Database នេះមានដូចជា៖

  • ឈ្មោះពេញ

  • លេខទូរស័ព្ទ

  • អាសយដ្ឋានអ៊ីម៉ែល

  • ថ្ងៃខែឆ្នាំកំណើត

  • សារទំនាក់ទំនង

  • ព័ត៌មានទីតាំង

  • ភេទ

  • លេខសម្ងាត់

  • ព័ត៌មាននៃការបង់ប្រាក់

image

កម្មវិធី apps ជាច្រើនដែលពាក់ព័ន្ធទៅនឹងការបែកធ្លាយនេះគឺនៅតែដំណើរការនៅលើ Google Play Store ហើយវានៅតែមានការពេញនិយមនៅក្នុងការដោនឡូត។ វាមានកម្មវិធីដូចជា Logo Maker និង Astro Guru ដែលមានការដោនឡូតយ៉ាងតិចណាស់ 10 លានដង និងកម្មវិធី T’Leva ដែលមានការដោនឡូតជិត 500,000 ដងផងដែរ។ អ្នកជំនាញក៏រកឃើញនូវកម្មវិធី iFax app នៅលើ Android ដែលរក្សាទុកនូវ cloud storage keys និង database ដែលមានទិន្នន័យរបស់អ្នកប្រើប្រាស់ជាង 500,000 ផងដែរ៕