ព័ត៌មាន

ចន្លោះប្រហោងដ៏គ្រោះថ្នាក់ត្រូវរកឃើញនៅក្នុងកូដរបស់ OPERA WEB BROWSER ! សូមធ្វើការអាប់ដេតជាបន្ទាន់

ក្រុមការងារសុវត្ថិភាពរបស់ Opera បានប្រកាសបង្ហាញនូវចន្លោះប្រហោងដ៏គ្រោះថ្នាក់ចំនួន 6 ដែលស្ថិតនៅក្នុង Privoxy ដែលជាកម្មវិធី open source proxy software របស់ក្រុមហ៊ុននេះ។ ការស្រាវជ្រាវដំបូងបំផុតរបស់ Opera គឺផ្តោតទៅលើ Privoxy ដែលដាក់អោយដំណើរការនៅក្នុងឆ្នាំ 2001 ហើយវាអាចធ្វើការលុបចោលនូវ Ads ដែលរំខាននៅលើអនឡាញបាន។ Privoxy អាចជាវិធីមួយក្នុងការចូលទៅក្នុងបណ្តាញ Tor network ហើយវាស្ថិតនៅក្នុងគម្រោងរបស់ Tor Project ផងដែរ។

image

Opera បានរកឃើញនូវចំណុច errors ជាច្រើននៅក្នុង Tool នេះតាមរយៈការប្រើប្រាស់នូវ open source proxy fuzzing framework ដើម្បីធ្វើការវិភាគទៅលើចំណុច errors នេះ។ ចំណុចរងគ្រោះនេះត្រូវរកឃើញនៅក្នុង Privoxy ចាប់ពីជំនាន់ 3.0.32 ចុះក្រោម។ វាមានលេខកូដ CVE-2021-20276, CVE-2021-20217, CVE-2021-20272, CVE-2021-20273, CVE-2021-20275 និង CVE-2021-20274 ។

image

បញ្ហានេះស្ថិតនៅក្នុង configuration gateway ខាងក្នុងរបស់ proxy នេះដែលជាបច្ចេកវិទ្យាប្រើប្រាស់ដើម្បីធ្វើការផ្លាស់ប្តូរទៅលើ Privoxy settings នៅក្នុងអំឡុងពេល browser session នោះ។ ជាធម្មតា អ្នកអាចធ្វើការកែប្រែបានតាមរយៈការចូលទៅកាន់ http://p.p/http://config.privoxy.org ។ វិស្វករសុវត្ថិភពរបស់ក្រុមហ៊ុន Opera លោក Joshua Rogers និយាយថា សមត្ថភាពនៅក្នុងការ Block system តាមរយៈ  Ads ដោយប្រើប្រាស់នូវ Privoxy ពិតជាគ្រោះថ្នាក់មែនទែន ហើយវានឹងបង្ករនូវការវាយប្រហារដ៏គ្រោះថ្នាក់ទៅលើអ្នកប្រើប្រាស់ថែមទៀត៕