ព័ត៌មាន

Huawei H6 WiFi Router រ៉ោតទ័រថ្មីដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS គ្របដណ្តប់បានចម្ងាយ 200 ម៉ែត្រការ៉េ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវរ៉ោតទ័រ WiFi router ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ។ ឧបករណ៍ថ្មីនេះគឺមានឈ្មោះហៅថា​ Huawei H6 WiFi router ដែលអាចគ្របដណ្តប់បានចម្ងាយ 200 ម៉ែត្រការ៉េ។ រ៉ោតទ័រថ្មីនេះមានការឌីស្សាញឡើងសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានធំ ហើយវាក៏អាចភ្ជាប់ទៅកាន់ 6 sub routers ជាមួយនឹងល្បឿនដល់ទៅ 3000Mbps នៅក្នុងទីធ្លាជាង 200 ម៉ែត្រការ៉េ។

 image

បន្ថែមពីនេះទៀតនោះ ឧបករណ៍នេះប្រើប្រាស់នូវ algorithms ឆ្លាតវៃដើម្បីធ្វើការវិភាគទៅលើវីដេអូហ្គេមអនឡាញជាង 140 និងមេរៀនអនឡាញជាង 40 ដោយស្វ័យប្រវត្តិដើម្បីកាត់បន្ថយនូវរយៈពេលនៃការរង់ចាំបានដល់ទៅ 20% ថែមទៀត៕

image