ព័ត៌មាន

HUAWEI MatePad Pro ថេប្លេតជំនាន់ថ្មីដ៏អស្ចារ្យសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei បានប្រកាសបង្ហាញវត្តមានរបស់ថេប្លេតជំនាន់ថ្មី HUAWEI MatePad Pro ដែលមានអេក្រង់ទំហំ 12.6-inch OLED FullView Display ជាមួយនឹងកម្រិតអេក្រង់ 90% screen-to-body ratio ។ អេក្រ់ងនេះគឺមាន ΔE color < 0.5 ដែលធ្វើអោយពណ៌របស់វាពិតជាស្រស់ស្អាត និងច្បាស់ក្នុងការប្រើប្រាស់។ ថេប្លេត HUAWEI MatePad Pro នេះគឺមានកម្រិត ultra-high contrast ratio 1,000,000:1 និងពណ៌ DCI-P3 color gamut ថែមទៀត។

image

ថេប្លេត HUAWEI MatePad Pro នេះមានបន្ទះឈីប Kirin 9000 series chipsets និងប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលអ្នកអាចធ្វើការនៅលើស្មាតហ្វូន និងនៅលើ PC បាននៅក្នុងពេលតែមួយបានថែមទៀត។ ថេប្លេត HUAWEI MatePad Pro នេះទ្រទ្រង់នូវមុខងារ Multi-screen Collaboration ជាមួយនឹងកុំព្យូទ័រថែមទៀត។ ថេប្លេតនេះក៏អាចប្រើប្រាស់ជាផ្ទាំងក្តារ Drawing Board នៅក្នុង Mirror mode និងម៉ូនីទ័រនៅក្នុង Extend mode ។ វាក៏ទ្រទ្រង់នូវ file drag&drop ផងដែរ។ HUAWEI MatePad Pro អាចប្រើប្រាស់បានជាមួយនឹង HUAWEI M-Pencil ថែមទៀត៕

image