ព័ត៌មាន

Honor Band 6 ស្មាតវ៉ចសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ និងអាចវាស់កម្រិតអុកស៊ីសែនក្នុងឈាម

ថ្មីៗនេះ ក្រុមហ៊ុន Honor បានប្រកាសបង្ហាញនូវស្មាតវ៉ច Honor Band 6 ដែលមានអេក្រង់ទំហំដល់ទៅ 1.47 inch color AMOLED ជាមួយនឹងកញ្ចក់ការពារ 2.5D គែមកោងថែមទៀត។ ស្មាតវ៉ចនេះមានមុខងារក្នុងការតាមដានសុខភាពថែមទៀត។ នាឡិកា Band 6 នេះអាចវាស់ទៅលើចង្វាក់បេះដូង ការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម និងការតាមដានទៅលើការគេងថែមទៀត។

 image

នាឡិកានេះសាកថ្ម 10 នាទីអាចប្រើប្រាស់បាន 3 ថ្ងៃ។ សម្រាប់ការសាកថ្មពេញគឺប្រើប្រាស់បានដល់ទៅ 14 ថ្ងៃ។ វាមានការទ្រទ្រង់នូវ 10 Modes ក្នុងការហាត់កីឡា និងទ្រទ្រង់នូវ Bluetooth 5.0, accelerometer, gyroscope, optical heart rate sensor និងជាច្រើនទៀតផងដែរ។ នាឡិកានេះមាន 3 ពណ៌ក្នុងការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ផ្កាឈូក និងពណ៌ប្រផេះ៕

image