ព័ត៌មាន

នៅក្នុងការហេគទៅលើក្រុមហ៊ុន EA Sports នោះ ហេគឃ័រលួចយក Source Code ដែលមានទិន្នន័យ 780GB

ថ្មីៗនេះ ក្រុមហ៊ុនចែកចាយហ្គេមដ៏ធំបំផុតមួយនៅលើពិភពលោក  EA (Electronic Arts) ​បានរងនូវការវាយប្រហារអ៊ីនធឺរណិតដ៏ធ្ងន់ធ្ងរមួយដែលក្រុមហេគឃ័របានលួចយកនូវ Source Code របស់ហ្គេមជាច្រើននៅក្នុង EA Sports ។

image

នៅក្នុងវេទិកានៅលើអ៊ីនធឺរណិតនោះ ហេគឃ័របានទម្លាយថា ពួកគេបានវាយប្រហារទៅលើ EA services ទាំងអស់ហើយចូលទៅក្នុងបណ្តាញខាងក្នុង (internal networks)​នៅក្នុង EA Sports នេះដែលបណ្តាលអោយពួកគេលួចបានទិន្នន័យសម្ងាត់ជាង 780GB ចេញពី  Electronic Arts ។ សម្រាប់ source code ដែលលួចបានននេះគឺនៅក្នុងហ្គេមដ៏ធំចំនួន 2 នោះគឺ FIFA 21 និង The Sims ។ 

image

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ EA ប្រកាសថា អ្នកប្រើប្រាស់មិនចាំបាច់បារម្ភអំពីការបែកធ្លាយទិន្នន័យនោះទេ ការបែកធ្លាយទិន្នន័យនេះមិនមានការប៉ះពាល់ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ។ ហេគឃ័រនិយាយថា ពួកគេអាចចូលទៅក្នុងទិន្នន័យ និងសេវាកម្មរបស់ EA ដែលមានតម្លៃ 28 លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា EA គឺមិនមែនជាក្រុមហ៊ុនលេងហ្គេមតែមួយគត់ដែលរងគ្រោះនៅក្នុងការវាយប្រហារនៅលើអ៊ីនធឺរណិតនោះទេសម្រាប់ឆ្នាំនេះ កាលពីខែកុម្ភៈនេះ CD Projekt RED ក៏រងនូវការវាយប្រហារ ransomware ផងដែរ៕