ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដាក់សម្ពាធទៅលើក្រុមហ៊ុនបច្ចេកវិទ្យា LG ក្នុងការលក់ស្មាតហ្វូន Galaxy នៅក្នុងហាងរបស់ LG Stores

គម្រោងផែនការរបស់ក្រុមហ៊ុន LG ក្នុងការលក់ស្មាតហ្វូន iPhones នៅហាងជាច្រើនរបស់ក្រុមហ៊ុន LG Best Shop នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះកំពុងតែស្ថិតនៅក្នុងភាពចម្រូងចម្រាស់។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានការខកចិត្តនៅក្នុងពេលនេះ ហើយក៏និយាយថានេះគឺជាការបំពានទៅលើកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំងពីរនេះដែលបានធ្វើឡើងនៅក្នុងឆ្នាំ 2018 នេះ។

image

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា LG និយាយថា ក្រុមហ៊ុននឹងធ្វើការចរចារសារជាថ្មីនៅក្នុងការផ្លាស់ប្តូរនេះ។ វានឹងមានការកែប្រែជាច្រើននៅពេលដែលក្រុមហ៊ុន LG ចាកចេញពីអាជីវកម្មស្មាតហ្វូននោះ។ ក្រុមហ៊ុន Samsung មានក្តីបារម្ភថា iPhones នឹងដាក់លក់នៅលើហាង LG Shop ជាង 400 ទីតាំងហើយវានឹងគំរាមកំហែងដល់ចំណែកទីផ្សារនៃទីផ្សារស្មាតហ្វូន 5G ។ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ស្មាតហ្វូន 5G របស់ពិភពលោក។

image

នៅក្នុងផែនការដំបូងក្នុងការលក់នូវស្មាតហ្វូន iPhones, iPads និង Apple Watches នៅក្នុងហាង LG Store នោះ ក្រុមហ៊ុន Samsung ក៏ព្យាយាមក្នុងការដាក់សម្ពាធទៅលើក្រុមហ៊ុន LG ក្នុងការស្នើអោយក្រុមហ៊ុន LG ដាក់លក់នូវស្មាតហ្វូន Galaxy ជាច្រើនរបស់ខ្លួននៅក្នុងហាង​ Best Shop របស់ពួកគេ៕