ព័ត៌មាន

សូមប្រុងប្រយ័ត្ន! គ្រាន់តែភ្ជាប់ទៅ Wireless Network នេះអាចធ្វើអោយ Wi-Fi iPhone របស់អ្នកខូចបាន

បញ្ហា Bug នៃ Wireless Network មួយត្រូវបានរកឃើញនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple ដែលអាចធ្វើការបិទទៅលើមុខងារ Wi-Fi network នៅលើស្មាតហ្វូន iPhone ។ បញ្ហានេះត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវសុវត្ថិភាព  Carl Schou ដែលបញ្ជាក់ថា មុខងារ  Wi-Fi របស់ទូរស័ព្ទគឺខូចតែម្តងនៅពេលដែលចុចភ្ជាប់ទៅកាន់ Wireless Network ឈ្មោះ  “%p%s%s%s%s%n” ។

image

សម្រាប់ Bug នេះគឺមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មុខងារ wireless network របស់ស្មាតហ្វូននេះ។ អ្នកស្រាវជ្រាវសុវត្ថិភាពលោក  Zhi Zhou របស់ក្រុមហ៊ុន Ant Financial Light-Year Security Labs និយាយថា “នៅក្នុង Bug មួយនេះ វាមិនមានការបង្ហាញសារ ឬការគ្រប់គ្រងអ្វីមួយនៅលើស្មាតហ្វូននោះទេ។ នៅពេលដែលអ្នកភ្ជាប់ទៅកាន់ SSID Wi-Fi នេះ វានឹងធ្វើអោយមានបញ្ហាទៅលើ Wi-Fi របស់ជនរងគ្រោះនេះ។”

image

ដើម្បីដោះស្រាយបញ្ហានៅលើ iPhone នេះ អ្នកត្រូវតែចូលទៅ iOS network settings reset​តាមរយៈការចូលទៅក្នុង  Settings > General > Reset > Reset Network Settings ៕