ព័ត៌មាន

realme C21Y ជាមួយកាមេរ៉ា AI 3 គ្រាប់ និងថាមពលថ្មធំ5000mAh តម្លៃត្រឹមតែ149 ដុល្លា ដែលមានវិញ្ញាបនប័ត្របញ្ជាក់គុណភាពស្តង់ដាកំរិតខ្ពស់

ស្មាតហ្វូនលំដាប់ថវិការបស់ realme ត្រកូល សេរ៊ីបានមកដល់ទៀតហើយគឺrealme C21Y ដែលទទួលស្គាល់គុណភាពដោយស្ថាប័នអាឡឺម៉ង់ TÜV Rheinland ផ្អែកលើគុណភាពខ្ពស់ realme C21Yភ្ជាប់មកជាមួយមុខងារនឹងលក្ខណៈពិសេសដូចជា កាមេរ៉ាAI 3គ្រាប់ជាមួយមុខងារ Super Nightscape បំពាក់អេក្រង់ធំ 6.5 អ៊ីញ HD+​ ថាមពលថ្មធំ 5000mAh realme C21Y រចនាឡើងដើម្បីនាំមកនូវបទពិសោធន៍ឈានទៅមុខគេ និងទាន់សម័យដល់យុវវ័យ។

 image

វិញ្ញាបនប័ត្រ TÜV Rheinland បញ្ចាក់គុណភាពខ្ពស់នៃស្មាតហ្វូន

TÜV Rheinlandតំណាងឱ្យសុវត្ថិភាព និងគុណភាពនៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មតាំងពីឆ្នាំ2006ស្ថាប័នTÜV Rheinlandធ្លាប់ជាសមាជិកនៃអង្គការបង្រួបបង្រួមពិភពលោករបស់អង្គការសហប្រជាជាតិដើម្បីលើកកម្ពស់និរន្តរភាពនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ស្មាតហ្វូនដែលមានវិញ្ញាបនប័ត្រ TÜV Rheinland កំណត់ស្តង់ដារគុណភាពខ្ពស់សម្រាប់គ្រឿងអេឡិចត្រូនិចក៏ដូចជាស្តង់ដារឧស្សាហកម្មសម្រាប់ទីផ្សារធំ ៗ នៅជុំវិញពិភពលោក។រាល់ស្មាតហ្វូនរបស់ realme សុទ្ធតែឆ្លងកាត់ការធ្វើតេស្តគុណភាពយ៉ាងម៉ត់ចត់ដើម្បីទទួលបានបទពិសោធន៍ល្អបំផុតនឹងដើម្បី កែលម្អគុណភាពនៅលើ realmeC21Y ជាមួយនឹងវិញ្ញាបនប័ត្រស្តង់ដាខ្ពស់TÜV Rheinland

 image

កាមេរ៉ា AI 3គ្រាប់ជាមួយមុខងារ Super Nightscape ថតរូបពេលយប់កាន់តែស្រស់ស្អាត

realme C21Yមានកាមេរ៉ាគោលទំហំ13 MPអាចពង្រីកបានដល់4Xនឹងមាន PDAF autofocus រូបភាពដែលថតចេញពីកាមេរ៉ានេះមិនត្រឹមតែថតបានច្បាស់នៅពេលថ្ងៃសូម្បីតែពេលយប់ឬនឹងទីងងឹតក៏នៅតែអាចផ្តិតយករូបភាពបានភ្លឺច្បាស់ល្អ។មិនថានៅការឲ្យពន្លឹ ទឹកពណ៌ ការចាប់យកវត្ថុលំអិតវាធ្វើបានល្អបើប្រៀបជាមួយដៃគូប្រជែងរបស់វា​។វាក៏មានលក្ខណៈពិសេស Chroma Boost ផងដែរដោយគណនាកំរិត pixelពន្លឺនិងពណ៌ត្រូវបានស្ដារឡើងវិញដែលផ្តល់នូវ dynamic range កាន់តែប្រសើរជាងមុនកម្រិតពណ៌អេក្រង់រស់រវើកចំណែកកាមេរ៉ា Selfie វិញក៏មានមុខងារ AI beauty , មុខងារ HDR, មុខងារ portrait និង Filter ដែលត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូបស្ទាយប្លែកទាន់សម័យ។

 image

 image

អេក្រង់ដំណក់ទឹក6.5អ៊ីញ HD+ជាមួយវីដេអូកាន់តែស៊ីជម្រៅនឹងបទពិសោធន៍ហ្គេមកាន់តែអស្ចារ្យ

realme C21Yមានអេក្រង់ដំណក់ទឹក6.5អ៊ីញ HD+ដែលមានអេក្រង់លាតពេញដល់ទួល89.5%.ដែលធ្វើឲ្យវាងាយស្រួលក្នុងការចាប់កាន់នឹងស្រួលមើល។

 image

ប្រព័ន្ធដំណើរការ Octa-core 12nmការលេងហ្គេមកាន់តែរលូន

ជាមួយនឹងប្រព័ន្ធដំណើរការ Unisoc T610 នៅខាងក្នុង realme C21Y គឺជាស្មាតហ្វូនដែលមានថាមពលបំផុត Unisoc T610 គឺជាប្រព័ន្ធដំណើរការOcta-core 12nm ដែលមានល្បឿនរហូតដល់ 1.8GHz ។ CPU មានពីរប្រភេទ A75 ដែលដំណើរការខ្ពស់មានល្បឿន 1.8GHz និង A55ដែលមានល្បឿន 1.8GHz សំរាប់GPU មានកម្លាំង 614.4MHz ។

ការដោះសោរលឿនបំផុតនឹងការការពារភាពឯកជនរបស់អ្នក

realme C21Y មានការដោះសោរស្នាមម្រាមដៃយ៉ាងលឿនក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះតែថែមទាំងមានមុខងារសម្គាល់មុខដែលអាចដោះសោរបានយ៉ាងងាយដោយគ្រាន់តែចុចតែម្តងឬក្រឡេកមើលអេក្រង់របស់អ្នក។ហើយវាអាចដាក់ស៊ីមកាត2នឹងអាចបន្ថែមអង្គផ្ទុកទិន្នន័យបានដល់ 256GB​ ដែលមានជម្រើស2ពណ៌ដល់ស្រស់ស្អាតគឺពណ៌ ខៀវ(Cross Blue )នឹងពណ៌ខ្មៅ (Cross Black)កាន់តែពិសេសនោះវាធន់នឹងការឆ្គូត។

 image