ព័ត៌មាន

ក្រុមហ៊ុន​Google បន្តអោយដំណើរការ Tracking Party Cookiesនៅលើ Chrome Browser រហូតដល់ឆ្នាំ 2023

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Google បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការបន្តការទ្រទ្រង់ទៅលើ third-party cookies នៅលើ Chrome browser រហូតដល់ចុងឆ្នាំ 2023 នេះ។ លោក Vinay Goel ប្រធានផ្នែក Chrome Privacy Engineering និយាយថា “ក្រុមហ៊ុននឹងបន្តផ្តល់នូវដំណោះស្រាយដ៏ត្រឹមត្រូវ និងការប្រើប្រាស់នូវបច្ចេកវិទ្យា  privacy-preserving technologies ដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់។”

image

សម្រាប់ Third-party tracking cookies នេះគឺជាការព្រួយបារម្ភខ្លាំងមួយទៅលើឯកជនភាព ខណៈពេលដែលបច្ចេកវិទ្យានេះអនុញ្ញាតអោយគេអាចមើលទៅលើសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើអនឡាញថែមទៀត។ សម្រាប់កម្មវិធី  Safari របស់ Apple និង​ Firefox របស់ Mozilla បានធ្វើការបិទទៅលើ Third-party tracking cookies រួចរាល់ហើយ។

image

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមករា ឆ្នាំ 2020 នេះ  Privacy Sandbox របស់ក្រុមហ៊ុន Google មានគោលដៅក្នុងការបញ្ឈប់ការទ្រទ្រង់ទៅលើ  third-party cookies នៅលើកម្មវិធី Chrome ជាមួយនឹងការជំនួសអោយប្រើប្រាស់នូវ Tool ថ្មីដែលមានឈ្មោះហៅថា Federated Learning of Cohorts ឬ FLoC វិញដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា​privacy-preserving technologies ក្នុងការការពារឯកជនភាពរបស់អ្នកប្រើប្រាស់នោះ។ លោក Goel និយាយថា “យើងជឿជាក់ថា​Privacy Sandbox នឹងក្លាយជាការពារនូវ Privacy យ៉ាងល្អបំផុតសម្រាប់អ្នកគ្រប់គ្នា៕”