ព័ត៌មាន

Logitech G335 កាសស្តាប់លេងហ្គេមជំនាន់ថ្មីរូបរាងស្ទាយ៍ប្លែកទាក់ទាញបំផុត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Logitech ទើបតែប្រកាសបង្ហាញនូវកាសស្តាប់លេងហ្គេមជំនាន់ថ្មីនោះគឺ Logitech G335 ដែលមានពណ៌យ៉ាងទាក់ទាញដែលបន្ថែមនូវរសជាតិថ្មីនៅក្នុងការលេងហ្គេមរបស់អ្នក។ កាសស្តាប់ Logitech G335 Wired Gaming Headset នេះមានរូបរាងតូចជាងមុន ស្រាលជាងមុន និងតម្លៃសមរម្យជាងមុនបើធៀបជាមួយនឹងកាសស្តាប់ Logitech G733 Lighter Gaming Headset ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។

image

កាសស្តាប់នេះប្រើប្រាស់នូវ 40mm neodymium diver ដែលផ្តល់នូវសំឡេងច្បាស់ក្នុងការស្តាប់ថែមទៀត។ កាសស្តាប់ Logitech G335 Wired Gaming Headset នេះអាចប្រើប្រាស់បានជាមួយនឹង PCs, Xbox, PlayStation, Nintendo Switch និងឧបករណ៍ជាច្រើនទៀតតាមរយៈរន្ធដោតកាសស្តាប់ 3.5mm audio jack ៕

image