ព័ត៌មាន

ស្មាតហ្វូន Tecno Camon 17និង Camon 17 Pro បង្ហាញខ្លួនជាផ្លូវការហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Tecno បានប្រកាសបង្ហាញសន្យាថានឹងនាំយកនូវស្មាតហ្វូន  Camon 17 និង Camon 17 Pro  សម្រាប់អ្នកគាំទ្ររបស់ខ្លួន ហើយពេលនេះគឺមកដល់ហើយ។ ស្មាតហ្វូនទាំងពីរនេះអាចធ្វើការ Pre-order បាននៅលើ Amazon ហើយការលក់ដំបូងបំផុតរបស់ស្មាតហ្វូននេះគឺនៅថ្ងៃទី 26 ខែកក្កដានេះ។

image

ស្មាតហ្វូន Camon 17 នេះមានបន្ទះឈីប  Helio G85 chipset កាមេរ៉ា 4 គ្រាប់ និងប្រព័ន្ធប្រតិបត្តិការ Android 11 ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000 mAh  និងបច្ចេកវិទ្យា 18W fast charging ហើយក្រុមហ៊ុន​Tecno ដាក់លក់ស្មាតហ្វូននេះនៅក្នុងតម្លៃ  INR12,999  ឬ $175 សម្រាប់ទំហំ 6/128 GB ។

image

ស្មាតហ្វូន Camon 17 Pro នេះគឺមានបន្ទះឈីប Helio G95 chip អេក្រង់ទំហំ 6.8” LCD  ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ។ ស្មាតហ្វូននេះមានបច្ចេកវិទ្យា​ 25W fast charging និងមានតម្លៃ INR16,999  ឬ ($230) ៕