ព័ត៌មាន

នាឡិកា Zepp Z ប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងតម្លៃ INR25,999 ហើយការលក់គឺចាប់ពីថ្ងៃទី 20 ខែកក្កដា

វាមានរយៈពេល 3 ឆ្នាំហើយដែលក្រុមហ៊ុន Amazfit មានវត្តមាននៅក្នុងប្រទេសឥណ្ឌា ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះនៅថ្ងៃនេះក៏ប្រកាសបង្ហាញនូវនាឡិកាថ្មីនោះគឺ Zepp Z នៅក្នុងប្រទេសឥណ្ឌាផងដែរ។ នាឡិកា Zepp Z នេះគឺមានតម្លៃ INR25,999 ($350/€295) ហើយវាអាចរកទិញបាននៅក្នុងប្រទេសនេះនៅថ្ងៃទី 20 ខែកក្កដានេះនៅលើវេបសាយ Amazon.in ។

image

នាឡិកា Zepp Z នេះមានអេក្រង់ទំហំ 1.39″ AMOLED ដែលមានកម្រិតភាពច្បាស់ 454×454-pixel និងកម្រិត pixel density 326ppi ។ អេក្រង់នេះគឺមានកញ្ចក់ការពារ 2.5D Gorilla Glass 3 កម្រិតពន្លឺ 550 nits និងទ្រទ្រង់នូវមុខនាឡិកាជាង 50 ថែមទៀត។ នាឡិកានេះមាន 5ATM ដែលការពារការជ្រាបទឹក និងមានមុខងារសម្រាប់វាស់ទៅលើចង្វាក់បេះដូង ការវាស់ទៅលើកម្រិតអុកស៊ីសែនក្នុងឈាម និងការត្រួតពិនិត្យមើលទៅលើស្ត្រេសថែមទៀត។

image

នាឡិកា Zepp Z នេះមាន GPS និង​Alexa ហើយវាអាចបញ្ជាជាសំឡេងបាននៅពេលដែល Offline ថែមទៀត។ Zepp Z មានទម្ងន់ 40g និងថាមពលថ្មទំហំ 340 mAh ដែលសាកថ្មពេញម្តងប្រើប្រាស់បានដល់ទៅ 15 ថ្ងៃថែមទៀត៕