ព័ត៌មាន

ក្រុមហ៊ុន​Google បង្ហាញអំពីចន្លោះប្រហោង O-Day នៅក្នុង Chrome, Safari និង Internet Explorer browsers

ក្រុមអ្នកស្រាវជា្រវសុវត្ថិភាពរបស់ក្រុមហ៊ុន Google ថ្មីៗនេះបានបង្ហាញនូវចន្លោះប្រហោង 0-Day ចំនួន 4 ដ៏មានគ្រោះថ្នាក់នៅលើកម្មវិធី Chrome, Safari និង Internet Explorer browsers ដែលក្រុមហេគឃ័របានធ្វើការជ្រៀតចូលតាមរយៈយុទ្ធនាការផ្សេងៗគ្នាជាច្រើនចាប់តាំងពីដើមឆ្នាំនេះ។

image

វាមានចន្លោះប្រហោង 0-Day ចំនួន 4 គឺ CVE-2021-1879, CVE-2021-21166, CVE-2021-30551 និង CVE-2021-33742 ។ តាមរយៈចន្លោះប្រហោងទាំងនេះ អ្នកវាយប្រហារអាចធ្វើការប្រមូលទិន្នន័យចេញពីជនរងគ្រោះបាន។ ដូចនេះ សូមអ្នកប្រើប្រាស់ធ្វើការអាប់ដេតជាបន្ទាន់ទៅលើ Browser របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ក្រុមហេគឃ័រនេះគឺមានទំនាក់ទំនងជាមួយនឹងក្រុមស៊ើបការណ៍សម្ងាត់របស់រុស្សី (SVR) ដែលគេដឹងថាធ្វើការវាយប្រហារទៅលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន SolarWinds ។ ក្រុមនេះគឺមានឈ្មោះជាច្រើនទៀតដូចជា​ APT29, UNC2452 (FireEye), SolarStorm (Unit 42), StellarParticle (Crowdstrike), Dark Halo (Volexity) និង Iron Ritual (Secureworks) ផងដែរ៕