ព័ត៌មាន

ក្រុមហ៊ុន Microsoft ៖ កម្មវិធី Office 2021 នឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅលើ Windows និង macOS នៅចុងឆ្នាំនេះ

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញនូវ 2 versions របស់ Office នោះគឺ Consumer Office 2021 version និង Office LTSC ។ កម្មវិធី Office 2021 នេះនឹងដាក់អោយប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះនៅលើប្រព័ន្ធប្រតិបត្តិការ Windows និង​ macOS ហើយកម្មវិធីនេះគឺមានគោលដៅសម្រាប់អ្នកដែលមិនចង់ធ្វើការ subscribe ទៅលើ Microsoft 365 ។

image

ក្រុមហ៊ុន​ Microsoft នៅមិនទាន់បង្ហាញនូវព័ត៌មានលម្អិតនៃលក្ខណៈ និងការផ្លាស់ប្តូរនៅក្នុងកម្មវិធី Office 2021 នៅឡើយទេ ប៉ុន្តែសម្រាប់ Office LTSC (Long-Term Servicing Channel) នឹងមានមុខងារ dark mode និង Dynamic Arrays / XLOOKUP នោក្នុង Excel ផងដែរ។ Office 2021 អាចនឹងមានការដូរទៅលើ UI ផងដែរ។

គួរបញ្ជាក់ផងដែរថា ពេលនេះ ក្រុមហ៊ុន Microsoft ក៏មានគម្រោងក្នុងការដាក់ដំណើរការនូវ preview version របស់កម្មវិធី Office LTSC មុនពេលដែលដាក់អោយប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ។ សម្រាប់ប្រភេទ Consumer Office 2021 មិនមានជាប្រភេទ preview version នោះទេ។ សម្រាប់ Office ទាំង 2 versions នេះគឺមាន OneNote និងប្រភេទ 32-bit/ 64-bit versions ដូចគ្នា៕