ព័ត៌មាន

ហេគឃ័រចែកចាយមេរោគ Pegasus Spyware វាយប្រហារទៅលើអ្នកសារព័ត៌មាននៅទូទាំងពិភពលោក

ថ្មីៗនេះ វាមានទិន្នន័យបែកធ្លាយទិន្នន័យលេខទូរស័ព្ទច្រើនជាង 50,000 នៅលើអ៊នធឺរណិតដែលនេះគឺជាស្នាដៃរបស់ក្រុមអ៊ីស្រាអែល  NSO Group ដែលចែកចាយមេរោគ  Pegasus “military-grade spyware” នេះដើម្បីវាយប្រហារទៅលើប្រមុខរដ្ឋ ក្រុមសកម្មជន អ្នកសារព័ត៌មាន និងមេធាវីនៅជុំវិញពិភពលោក។

image

គេរកឃើញថាវាមានការវាយប្រហារទៅលើអ្នកសារព័ត៌មានច្រើនជាង 80 នាក់នៅក្នុងស្ថាប័នចំនួ​ន 17 នៃ 10 ប្រភេទផ្សេងៗគ្នាដែលក្នុងនោះមានក្រុមហ៊ុន Amnesty International និង Forbidden Stories ផងដែរ។ ក្រុម NSO Group នេះបានប្រើប្រាស់នូវមេរោគ “Pegasus” ដែលតម្លើងនៅលើស្មាតហ្វូន Android និង​iPhone របស់ជនរងគ្រោះមានសមត្ថភាពអនុញ្ញាតអោយហេគឃ័រអាចធ្វើការប្រមូលសារអ៊ីម៉ែល សារ SMS រូបភាពវីដេអូ ប្រតិទិន ប្រតិបត្តិការខល និងព័ត៌មានបញ្ជីឈ្មោះថែមទៀត ហើយវាក៏អាចលួចយកនូវអ្វីដែលបានឆាតនៅក្នុងកម្មវិធី Apps ជាច្រើនដូចជា WhatsApp, Telegram និង Signal បានថែមទៀត។

image

អ្នកស្រាវជ្រាវ Bill Marczak របស់ក្រុមហ៊ុន  Citizen Lab និយាយថា “មេរោគដែលចែកចាយដោយក្រុម NSO Group អាចបំបែកស្មាតហ្វូន iPhones បាន។ ក្រុមនេះបានបំបែកនូវចន្លោះប្រហោងនៅក្នុង iMessage និង  BlastDoor Framework នៅក្នុង  iOS 14ដើម្បីចែកចាយមេរោគ Pegasus ។” ថ្មីៗនេះ ក្រុមអ៊ីស្រាអែលមួយទៀតឈ្មោះហៅថា Candiru ក៏ចែកចាយមេរោគ spyware តាមរយៈចន្លោះប្រហោង 0-Day នៅក្នុង Google Chrome និង Microsoft Windows ដែលហេគទៅលើអ្នកសារព័ត៌មាន សកម្មជន និងអ្នកនយោបាយជាង 100 នាក់នៅជុំវិញពិភពលោក៕