ព័ត៌មាន

សូមធ្វើការអាប់ដេត Chrome Browser ជាបន្ទាន់ដើម្បីធ្វើការ Patch ទៅលើចំនុចរងគ្រោះ 0-Day Bug

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានធ្វើការអាប់ដេតសុវត្ថិភាពថ្មីទៅលើ Chrome browser នៅលើប្រព័ន្ធប្រតិបត្តិការ Windows, Mac និង  Linux ជាមួយនឹងការជួសជុលទៅលើចន្លោះប្រហោង 0-Day Bug ជាច្រើនដែលកំពុងតែរងគ្រោះនៅក្នុងការវាយប្រហារនោះ។ នៅក្នុងការ Patch ចុងក្រោយនេះដោះស្រាយទៅលើបញ្ហាចំនួន 8 នៅក្នុង V8 open-source និង JavaScript engine (CVE-2021-30563) ដែលអ្នកស្រាវជ្រាវសុវត្ថិភាពរាយការណ៍អំពីចន្លោះប្រហោងនេះនៅថ្ងៃទី 12 ខែកក្កដានោះ។

image

នៅក្នុងការអាប់ដេតទៅលើ patch ថ្មីនេះក៏ជួលជុលទៅលើចន្លោះប្រហោង 0-Day Bug ជាច្រើនដូចជា CVE-2021-21148, CVE-2021-21166, CVE-2021-21193, CVE-2021-21206, CVE-2021-21220, CVE-2021-21224, CVE-2021-30551 និង​CVE-2021-30554 ។

ដូចនេះ សូមអ្នកប្រើប្រាស់នៅលើ Chrome ធ្វើការអាប់ដេតទៅកាន់ version (91.0.4472.164)ចុងក្រោយបំផុតតាមរយៈការចូលទៅកាន់  Settings > Help > &#039About Google Chrome&#039 ដើម្បីគេចផុតពីចន្លោះប្រហោង 0-Day Bug នេះ៕