ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូន​Honor X20 ត្រូវទម្លាយនៅលើអនឡាញ

ស្មាតហ្វូន Honor X20 SE បានប្រកាសបង្ហាញខ្លួនកាលពីខែមុននេះ ហើយពេលនេះ​ស្មាតហ្វូន X20 ស៊េរីថ្មីក៏ត្រៀមបង្ហាញខ្លួនផងដែរ។ រូបភាពពីរសន្លឹករបស់ស្មាតហ្វូននេះត្រូវបានចែករំលែកដោយ  Digital Chat Station ។ រូបភាពនេះបង្ហាញអំពីកាមេរ៉ាភ្លោះខាងមុខរបស់ស្មាតហ្វូននេះនៅគែមខាងឆ្វេង។ ស្មាតហ្វូននេះមានប៊ូតុង Power និងប្រើប្រាស់ជាប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។

image

ការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ និងភ្លើង LED Flash ថែមទៀត។ ការឌីស្សាញស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Mate 30 និងស្មាតហ្វូន Huawei nova 8i ផងដែរ។

image

បើមើលទៅអោយកៀកទៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ វាមានការបង្ហាញថា ស្មាតហ្វូននេះមានកាមេរ៉ា main camera + depth + portrait ។ គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូន Honor X20 គឺមានអេក្រង់ធំ និងថាមពលថ្មធំសម្រាប់ការកម្សាន្ត និងការឆែកអ៊ីនធឺរណិតថែមទៀត៕