ព័ត៌មាន

ក្រុមហ៊ុន Realme ចាប់ផ្តើមនាំចេញស្មាតហ្វូនជាច្រើនទៅកាន់នេប៉ាល់ ហើយមានគោលដៅក្លាយជា Top 2 នៅក្នុងប្រទេសនេះនៅឆ្នាំក្រោយ

ក្រុមហ៊ុន​ Realme នឹងចាប់ផ្តើមក្នុងការនាំចេញស្មាតហ្វូនជាច្រើនរបស់ខ្លួនទៅកាន់នេប៉ាល់នៅក្នុងត្រីមាសនេះ ហើយក្រុមហ៊ុននេះមានក្តីសង្ឃឹមថានឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារថ្មីនេះ ហើយក្រុមហ៊ុននេះក៏មានគោលដៅក្លាយជា Top 2 នៅក្នុងប្រទេសនេះនៅក្នុងឆ្នាំ 2022 នេះ។ ស្មាតហ្វូនទាំងនេះគឺផលិតនៅក្នុងប្រទេសឥណ្ឌា។

image

ក្រុមហ៊ុន realme នឹងប្រកាសបង្ហាញនូវផលិតផល AIoT ជាច្រើនទៀតដូចជាកាសស្តាប់ នាឡិកាឆ្លាតវៃ និងជាច្រើនទៀត។ ស្មាតហ្វូន realme 8 នឹងដាក់លក់នៅក្នុងប្រទេសនេះនៅក្នុងតម្លៃ NPR 36,000 ខណៈពេលដែលស្មាតហ្វូន realme 7 មានតម្លៃ NPR 33,000 ។ ស្មាតហ្វូន Realme C-series នឹងមានតម្លៃប្រហែលជា NPR 19,000 ។ សម្រាប់ផលិតផល Accessories ជាច្រើនទៀតក៏ដាក់លក់ផងដែរមានដូចជា realme Buds Air 2 Neo (NPR 5,500) និង realme Watch S (NPR 10,000) ។

image

លោក Madhav Sheth នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme នៅក្នុងប្រទេសឥណ្ឌា និងអ៊ឺរ៉ុបនឹងនាំយកនូវផលិតផលជាច្រើនទៅក្នុងប្រទេសនេប៉ាល់។ គោលដៅរបស់យើងគឺក្លាយជាក្រុមហ៊ុន Top 2 នៅក្នុងប្រទេសនេប៉ាល់នៅក្នុងឆ្នាំ 2022 នេះ៕