ព័ត៌មាន

YouTube Premium Lite ចាប់ផ្តើមដាក់អោយដំនើរការនៅក្នុងប្រទេសជាច្រើននៅអ៊ឺរ៉ុប

ពេលនេះ YouTube Premium Lite ដាក់អោយប្រើប្រាស់នៅក្នុងប្រទេសជាច្រើននៅអ៊ឺរ៉ុបដែលមានប្រទេសបែលហ្សិក ដាណាម៉ាក ហ្វាំងឡង់ លុចសំបួរ ហួរឡង់ ន័រវេ និងស៊ុយអែត។ កម្មវិធី YouTube Premium Lite នេះមានតម្លៃ €6,99 ក្នុងមួយខែបើធៀបទៅនឹង Premium version គឺមានតម្លៃ €11,99 ។

image

កម្មវិធី Premium Lite នេះត្រូវបានធ្វើតេស្ត ហើយវានឹងបង្ហាញខ្លួននៅក្នុងតំបន់ជាច្រើនឆាប់ៗនេះ។ វាមិនមានការបញ្ចូលនូវ YouTube Music, background playback នៅលើស្មាតហ្វូន  ឬ offline downloads នោះទេ។ ក្រុមហ៊ុន YouTube បញ្ជាក់ថា ខ្លួនមានគម្រោងក្នុងការតេស្តទៅលើគម្រោង subscription ជាច្រើនទៀតផ្អែកទៅលើ Feedback របស់អ្នកប្រើប្រាស់៕

image