ព័ត៌មាន

ស្មាតហ្វូន Honor Magic 3 នឹងមានកាមេរ៉ា 5 គ្រាប់

ស្មាតហ្វូន Honor Magic 3 ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 12 ខែសីហានេះ ហើយនៅថ្ងៃនេះ​នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះក៏ទម្លាយអំពីស្មាតហ្វូននេះដែលមានការបង្ហាញអំពីការឌីស្សាញកាមេរ៉ារបស់វាផងដែរ។ លោក George Zhao បញ្ជាក់ថា ស្មាតហ្វូន Magic 3 នឹងមានកាមេរ៉ាសរុបចំនួន 5 គ្រាប់។

image

ស្មាតហ្វូននេះមានបំពាក់នូវកាមេរ៉ា 5 គ្រាប់ និងភ្លើង dual-LED flash នៅខាងក្រោមផងដែរ។ ស្មាតហ្វូននេះក៏បែកធ្លាយនៅក្នុងវីដេអូរយៈពេល 5 នាទី ហើយវាក៏មានការបង្ហោះនៅលើ Weibo ផងដែរ។

image

Honor Magic 3 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានបន្ទះឈីប Snapdragon 888 Plus ។ ស្មាតហ្វូននេះមានកាមេរ៉ា 50 MP + 3x 64 MP + ToF sensor ឬ 2 MP depth sensor ។ វានៅសល់ពេល 10 ថ្ងៃទៀតដែលស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការ៕