ព័ត៌មាន

realme នាំមកនូវឆ្នាំងសាកឥតខ្សែម៉ាញ៉េទិចដែលមានកម្រាស់ស្តើងនឹងល្បឿនលឿន បំផុតដំបូងបង្អស់ក្នុងប្រព័ន្ធប្រតិបត្តិការ Android

 ក្រុមហ៊ុន realme ដែលជាប្រេនស្មាតហ្វូនក្មេងខ្ចីបាននាំមកនូវបច្ចេកវិទ្យាឈានមុខគេដល់អ្នកប្រើប្រាស់ដោយកាលពីខែ កក្កដា ឆ្នាំ 2020 កន្លងទៅ realme បាននាំមកនូវ ឆ្នាំងសាកល្បឿនលឿន 125w SuperDart charging ។ សំរាប់ឆ្នាំនេះវិញ realme បាននាំមកនូវ  ឆ្នាំងសាកឆក់ឥតខ្សែដំបូងបង្អស់មកប្រតិបត្តិការ លើប្រព័ន្ធ Android ។ វារួមបញ្ចូលទាំងឆ្នាំងសាកឥតខ្សែម៉ាញ៉េទិចដែលមានល្បឿនលឿនបំផុត 50W នឹង realme Flash ជាស្មាតហ្វូន Android ដំបូងគេដែលគាំទ្រការសាកថ្មឥតខ្សែម៉ាញ៉េទិច និងគ្រឿងសាកម៉ាញ៉េទិចផ្សេងទៀត។ realme មានបំណងធ្វើជាអ្នកត្រួសត្រាយផ្លូវនៅក្នុងប្រព័ន្ធអេកូសាកថ្មឥតខ្សែម៉ាញ៉េទិច។

 image

realme Flash ជាស្មាតហ្វូន Android ដំបូងគេដែលគាំទ្រការសាកឥតខ្សែម៉ាញ៉េទិច

គំនិតបង្កើតស្មាតហ្វូនដំបូងរបស់ realme ដែលមានឈ្មោះថា realme Flash មានទំហំថ្ម 4500mAh និងអាចទ្រទ្រង់ការសាកថ្មឥតខ្សែ MagDart រហូតដល់ 50W ដែលអាចសាកថ្មពី ០% ទៅ 100% ក្នុងរយៈពេលមិនដល់មួយម៉ោងដែលប្រៀបបានទៅនឹងឆ្នាំងសាកមានខ្សែ50W SuperDart របស់ realme ។

 image

ឆ្នាំងសាក50W MagDart Charger ដែលជាឆ្នាំងសាកឥតខ្សែម៉ាញ៉េទិចលឿនបំផុតរបស់ពិភពលោក

ឆ្នាំងសាក50W MagDart Chargerមានប្រព័ន្ធខ្យល់ត្រជាក់សកម្មដែលរក្សាកំរាលបន្ទះមេនិងឧបករណ៏សីតុណ្ហភាពក្នុងកម្រិតសមរម្យជាមួយកង្ហារតូចនិងមានអនុភាពដែលអាចឲ្យកំដៅបានយ៉ាងលឿនដោយ លំហូរខ្យល់ដ៏ធំចូលទៅក្នុងឆ្នាំងសាកដើម្បីឱ្យវាអាចរក្សាថាមពលសាកបានកម្រិតខ្ពស់ក្នុងរយៈពេលយូរ។

 image

ឆ្នាំងសាក15W MagDart Chargerដែលជាឆ្នាំងសាកម៉ាញ៉េទិចឥតខ្សែស្តើងបំផុត

ឆ្នាំងសាក15W MagDart​ Chargerមានកំរាស់ត្រឹម3.9mmដែលស្តើងជាងឆ្នាំងសាកMagSafe Chargerដល់ទៅ 26.4%ប៉ុន្តែវានឹងតែអាចសាកលឿនជាងMagSafeដោយសារការរចនាចែកខ្សែនឹងបន្ទះរបស់វា។ វាកំណត់ បន្ទះមេនិងឧបករណ៏នៅចុងទាំងពីរនៃរន្ធដោតសាកនិងបន្ទះសាកដូច្នេះធ្វើឱ្យបន្ទះសាកស្តើងដោយមានឧបករណ៏សាកតែមួយប៉ុណ្ណោះ។ហើយញែកប្រភពកំដៅទាំងពីរនេះដោយកាត់បន្ថយការបង្កើតកំដៅដោយផ្តល់នូវពេលវេលាសាកថាមពលខ្ពស់។

 image

2-in-1 MagDart Power Bank

MagDart Power Bank និងជើងទម្រសាកពិសេសទាំងពីរអាចផ្គូផ្គងជាមួយគ្នាដើម្បីក្លាយជា ឆ្នាំងសាកថ្មបញ្ឈរ ហើយស្មាតហ្វូនអាចសាកពី power bank នឹងជើងទំម្រក្នុងពេលតែមួយបាន។ប្រសិនបើអ្នកត្រូវការសាកនៅពេលធ្វើដំណើរ អាចទាញ Power bank ឡើងហើយភ្ជាប់ជាមួយស្មាតហ្វូនបាន។ ចំពោះការរចនាវិញ Power bank ប្រើស្បែកពណ៌សជាមួយអាលុយមីញ៉ូម ។

 image

 image

ឧបករណ៌អេកូឡូស៊ី MagDart

MagDart Beauty Light ត្រូវបានរចនាឡើងសម្រាប់ថតរូប portrait វាអាចភ្ជាប់ជាមួយស្មាតហ្វូនបានយ៉ាងងាយស្រួលតាមរយៈ MagDart និងដំណើរការតាមរយៈការសាកថ្មជាមួយនឹង ស្មាតហ្វូនដើម្បីផ្តល់ពន្លឺភ្លឺបន្ថែមនៅពេលថតរូបសែលហ្វី។​ ចំពោះ កាបូបបត់ MagDart walletវាអាចដាក់កាតឥណទានបានបីហើយវាក៏អាចក្លាយទៅជាជើងទម្រដើម្បីដាក់ទូរស័ព្ទសំរាប់មើលភាពយន្តឬធ្វើការនិយាយជាវីដេអូខលបានយ៉ាងងាយស្រួល។សំរាប់ស្រោមទូរស័ព្ទសាកថ្ម realme GT MagDart អាចនឹងដំណើរការ realme GT ឆក់ជាមួយ នឹងMagDart ។ ករណីនេះតភ្ជាប់តាមរយៈUSB -C និងអនុញ្ញាតឱ្យទូរស័ព្ទសាកថ្មដោយឥតខ្សែតាមរយៈបច្ចេកវិទ្យា MagDart ។

 image

 image